Acts 7

1ពេលនោះសម្ដេច​សង្ឃសួរថា៖ ​«តើ​ដូច្នេះមែន 2លោកស្ទេផានក៏ឆ្លើយថា៖ ​«បងប្អូននិងឪពុក​ទាំងឡាយ​អើយ! ​សូម​ស្ដាប់ចុះព្រះជាម្ចាស់​នៃ​សេចក្ដីរុងរឿង​បាន​បង្ហាញ​ខ្លួន​ឲ្យ​លោក​អ័ប្រាហាំ​ជា​ដូនតា​របស់​យើង​មើល​ឃើញ​កាល​នៅ​ស្រុក​មេសូប៉ូតាមាមុនពេលគាត់​ទៅ​រស់នៅក្នុង​ស្រុក​ខារ៉ាន 3គឺព្រះអង្គ​បាន​មានបន្ទូលទៅគាត់ថា​ចូរ​ចាក​ចេញ​ពីស្រុកនិងសាច់ញាតិ​របស់​អ្នកហើយទៅស្រុកមួយដែល​យើង​នឹង​បង្ហាញ​ដល់​អ្នកចុះ 4ដូច្នេះគាត់​ក៏​ចាកចេញពីស្រុក​របស់​ជនជាតិ​ខាល់ដេ​ទៅ​រស់នៅក្នុង​ស្រុក​ខារ៉ានលុះក្រោយពេលឪពុក​របស់​លោក​អ័ប្រាហាំ​បាន​ស្លាប់ទៅ​ព្រះជាម្ចាស់​ក៏​នាំ​គាត់​មក​រស់នៅ​លើទឹកដីនេះ​ជា​ទឹកដី​ដែលយើង​កំពុង​រស់នៅសព្វថ្ងៃ 5ហើយព្រះជាម្ចាស់​មិន​បាន​ប្រទានឲ្យគាត់​មាន​មរតកនៅក្នុងស្រុកនេះ​ទេ​សូម្បីតែ​ដី​ប៉ុនបាតជើងប៉ុន្ដែ​ព្រះអង្គ​បាន​សន្យាថានឹងប្រទាន​ស្រុក​នេះ​ដល់​គាត់ព្រមទាំងកូនចៅជំនាន់ក្រោយ​របស់​គាត់ទុកជាកម្មសិទ្ធិ​ទោះបី​ជា​គាត់មិនទាន់មានកូន​ក៏ដោយ។ 6ព្រះជាម្ចាស់មានបន្ទូលដូច្នេះថាកូនចៅ​របស់​គាត់​នឹង​ត្រលប់ជា​អ្នក​ស្នាក់អាស្រ័យនៅក្នុងស្រុកដទៃ​អ្នកស្រុក​នោះ​នឹង​យក​ពួកគេ​ធ្វើជា​ទាសករហើយធ្វើបាបពួកគេបួនរយឆ្នាំ 7ប៉ុន្ដែយើង​នឹង​ដាក់ទោស​ដល់​ជាតិសាសន៍ដែល​ពួកគេ​បាន​បម្រើ​ក្នុងនាម​ជាទាសករនោះ។ ​ព្រះជាម្ចាស់មានបន្ទូល​ទៀត​ថាក្រោយនោះមក​ពួកគេ​នឹង​ចាក​ចេញ​មកបម្រើយើងនៅកន្លែងនេះ 8ព្រះជាម្ចាស់បាន​ប្រទាន​ការ​កាត់ស្បែក​ដល់​លោក​អ័ប្រាហាំ​ទុកជា​កិច្ចព្រមព្រៀងដូច្នេះ​ពេល​លោក​អ័ប្រាហាំ​បង្កើតបាន​លោក​អ៊ីសាក​គាត់​ក៏កាត់ស្បែក​ឲ្យ​នៅថ្ងៃទីប្រាំបីក្រោយមក​លោក​អ៊ីសាក​បង្កើត​បាន​លោក​យ៉ាកុប​លោក​យ៉ាកុប​បង្កើត​បាន​បុព្វបុរស​ទាំង​ដប់ពីរ 9ហើយបុព្វបុរសទាំងនោះ​បាន​លក់​លោក​យ៉ូសែបទៅ​ស្រុក​អេស៊ីព្ទ​ដោយ​ព្រោះតែ​សេចក្ដី​ច្រណែនប៉ុន្ដែព្រះជាម្ចាស់​បាន​គង់នៅជាមួយលោកយ៉ូសែប 10ហើយបាន​រំដោះគាត់​ឲ្យ​រួច​ពី​សេចក្ដី​វេទនាទាំងឡាយព្រមទាំង​បាន​ប្រទាន​ឲ្យ​គាត់​មាន​ប្រាជ្ញានិងជាទីគាប់ចិត្ដនៅចំពោះស្ដេចស្រុកអេស៊ីព្ទ។ ​ដូច្នេះ​ស្ដេច​ក៏តែងតាំងគាត់​ឲ្យ​ធ្វើជា​អ្នក​គ្រប់គ្រងលើ​ស្រុក​អេស៊ីព្ទនិងលើដំណាក់ទាំងមូល​របស់​ស្ដេច 11គ្រានោះកើតមានគ្រោះអត់ឃ្លានពាសពេញ​ស្រុក​អេស៊ីព្ទនិង​ស្រុក​កាណាន​បណ្ដាល​ឲ្យ​មាន​សេចក្ដីវេទនាជាខ្លាំងរីឯដូនតា​របស់​យើងរកអាហារមិនបានសោះ 12ពេលលោក​យ៉ាកុប​បាន​ថានៅ​ស្រុក​អេស៊ីព្ទមានស្រូវ​គាត់​ក៏ចាត់ដូនតា​របស់​យើង​ឲ្យ​ទៅ​ជា​លើក​ទីមួយ 13នៅលើកទីពីរ​លោក​យ៉ូសែប​បាន​បង្ហាញ​ខ្លួន​ឲ្យ​បង​របស់​គាត់ស្គាល់ហើយស្ដេចស្រុកអេស៊ីព្ទក៏បានដឹង​អំពី​គ្រួសារ​របស់​លោក​យ៉ូសែប 14លោកយ៉ូសែប​បាន​ចាត់​គេ​ឲ្យ​ទៅអញ្ជើញ​លោក​យ៉ាកុប​ជា​ឪពុក​របស់​គាត់និងសាច់ញាតិទាំងចិតសិបប្រាំនាក់​របស់​គាត់​ឲ្យ​មក 15ដូច្នេះលោក​យ៉ាកុប​បាន​ចុះទៅ​ស្រុក​អេស៊ីព្ទហើយគាត់និងដូនតា​របស់​យើង​បាន​ស្លាប់នៅទីនោះ 16ពួកគេបាន​យក​សព​អ្នកទាំងនោះ​ត្រលប់មក​ក្រុង​ស៊ីគែម​វិញ​ហើយ​បាន​បញ្ចុះនៅក្នុងផ្នូរដែល​លោក​អ័ប្រាហាំ​បាន​យក​ប្រាក់​មួយ​ចំនួនទិញពីកូនចៅ​របស់​លោក​ហេម័រនៅ​ក្រុង​ស៊ីគែម 17នៅពេលដែល​សេចក្ដីសន្យាដែលព្រះជាម្ចាស់​បាន​សន្យា​ជាមួយ​លោក​អ័ប្រាហាំជិត​បាន​សម្រេច​នោះ​ប្រជាជន​របស់​យើង​ក៏​មានចំនួនច្រើនឡើងនៅក្នុង​ស្រុក​អេស៊ីព្ទ 18រហូតដល់មានស្ដេច​មួយ​អង្គ​ទៀតដែលមិន​បាន​ស្គាល់​លោក​យ៉ូសែបឡើង​គ្រង​រាជ្យលើ​ស្រុក​អេស៊ីព្ទ 19ស្ដេចនោះ​បាន​ប្រើ​ល្បិច​អាក្រក់​មក​លើជនជាតិ​របស់​យើង​ព្រមទាំង​បាន​ធ្វើបាបដូនតា​របស់​យើង​ដោយ​ឲ្យបំបរបង់កូន​របស់​ពួកគេចោលដើម្បីកុំឲ្យ​មាន​ជីវិត​រស់ 20គឺពេល​នោះ​ហើយដែលលោកម៉ូសេ​បាន​កើតមកហើយមាន​រូបរាង​ស្រស់ស្អាត​នៅ​ចំពោះ​ព្រះជាម្ចាស់គាត់​ត្រូវ​បាន​ចិញ្ចឹមនៅក្នុងផ្ទះឪពុករបស់គាត់​អស់​រយៈ​ពេល​បីខែ 21រួចក៏ត្រូវ​បំបរបង់​ចោល​ប៉ុន្ដែ​បុត្រី​របស់​ស្ដេចស្រុកអេស៊ីព្ទ​បាន​យកគាត់មកចិញ្ចឹមធ្វើជាបុត្រ​របស់​ព្រះនាង 22លោកម៉ូសេ​បាន​ទទួល​ការ​អប់រំគ្រប់មុខវិជ្ជាទាំងអស់​របស់​ជនជាតិ​អេស៊ីព្ទហើយ​គាត់​ពូកែ​ទាំង​នៅក្នុង​ការ​និយាយស្ដីនិងការប្រព្រឹត្ដិ 23នៅពេលគាត់​មាន​អាយុសែសិបឆ្នាំ​គាត់​មានចិត្ដ​ចង់​ទៅ​សួរសុខទុក្ខ​ពួក​កូនចៅអ៊ីស្រាអែល​ជា​បងប្អូន​របស់​គាត់ 24ពេលគាត់​ឃើញគេធ្វើបាប​បងប្អូន​របស់​គាត់​ម្នាក់​គាត់​ក៏​ការពារហើយបានសងសឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​ធ្វើបាប​ដោយ​វាយសម្លាប់​ជនជាតិ​អេស៊ីព្ទនោះ 25ដ្បិតគាត់​ស្មានថាបងប្អូន​របស់​គាត់​មុខជា​យល់ថាព្រះជាម្ចាស់ប្រទាន​សេចក្ដី​សង្គ្រោះ​ដល់​ពួកគេតាមរយៈដៃ​របស់​គាត់ប៉ុន្ដែពួកគេមិន​បាន​យល់ដូច្នោះឡើយ 26នៅថ្ងៃបន្ទាប់​គាត់​ក៏ប្រទះឃើញពួកគេ​កំពុង​វាយតប់គ្នាហើយ​គាត់​បាន​ព្យាយាម​ផ្សះផ្សាពួកគេ​ឲ្យ​ត្រូវគ្នាវិញ​ដោយ​និយាយថាបងប្អូនអើយ! ​ពួកអ្នក​ជាបងប្អូននឹងគ្នាហេតុអ្វី​ក៏​បង្ក​របួសស្នាម​ដល់គ្នា​ដូច្នេះ? 27ប៉ុន្ដែអ្នកដែល​កំពុង​បង្ក​របួសស្នាមដល់ម្នាក់ទៀត​បាន​ច្រានគាត់​ទាំង​និយាយថា​តើ​អ្នកណាតែងតាំងអ្នក​ឲ្យ​ធ្វើជា​មេដឹកនាំនិង​ជា​ចៅក្រមសម្រាប់យើង? 28តើអ្នកចង់សម្លាប់ខ្ញុំដូច​ជា​អ្នក​បាន​សម្លាប់​ជនជាតិ​អេស៊ីព្ទម្នាក់​កាលពី​ម្សិលមិញដែរ? 29ពេលឮ​សំដីដូច្នេះលោកម៉ូសេក៏ភៀសខ្លួនទៅស្រុកម៉ាឌានហើយ​រស់នៅ​ជា​ជន​បរទេសនៅ​ស្រុក​នោះ​គាត់​បង្កើតបានកូនប្រុសពីរនាក់ 30សែសិបឆ្នាំក្រោយមក​មាន​ទេវតា​មួយ​រូប​បាន​បង្ហាញ​ខ្លួន​ឲ្យ​គាត់ឃើញនៅទីរហោឋានភ្នំស៊ីណាយ​គឺ​នៅក្នុងអណ្ដាតភ្លើង​ដែល​កំពុង​ឆេះគុម្ពបន្លា 31ពេលលោកម៉ូសេ​បាន​ឃើញទិដ្ឋភាពដូច្នេះ​គាត់​ក៏ឆ្ងល់ហើយ​នៅ​ពេល​គាត់​ចូលទៅជិត​ដើម្បី​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ស្រាប់តែ​មានសំឡេង​របស់​ព្រះអម្ចាស់​មាន​បន្ទូល​ថា 32យើងជាព្រះនៃដូនតា​របស់​អ្នកជាព្រះ​របស់​អ័ប្រាហាំអ៊ីសាកនិងយ៉ាកុបពេលនោះលោកម៉ូសេភ័យញ័រមិនហ៊ានមើលទេ 33ព្រះអម្ចាស់មានបន្ទូល​មក​គាត់​ទៀត​ថា​ចូរ​ដោះស្បែកជើង​របស់​អ្នកចេញដ្បិតកន្លែងដែល​អ្នក​កំពុង​ឈរ​នេះ​ជាដីបរិសុទ្ធ 34យើងបាន​ឃើញ​បាន​យល់​ពី​ទុក្ខវេទនា​របស់​ប្រជារាស្ដ្រយើងនៅ​ស្រុក​អេស៊ីព្ទនិង​បាន​​ពី​ការ​ស្រែកថ្ងូរ​របស់​ពួកគេហើយដូច្នេះហើយ​បានជា​យើង​ចុះមក​ដើម្បី​រំដោះពួកគេ​ចូរ​មកឥឡូវនេះ​យើង​នឹង​ចាត់អ្នក​ឲ្យ​ទៅ​ស្រុក​អេស៊ីព្ទ 35លោកម៉ូសេនេះហើយដែល​គេ​បាន​បដិសេធ​គាត់​ដោយ​និយាយថា​តើ​អ្នកណាតែងតាំងអ្នក​ឲ្យ​ធ្វើជា​មេ​ដឹកនាំនិង​ជា​ចៅក្រម? ​ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ចាត់​លោក​ម៉ូសេ​ដដែល​នេះ​ឲ្យ​ទៅ​ធ្វើជា​មេ​ដឹកនាំនិង​ជា​អ្នក​ជួយ​រំដោះតាមរយៈដៃ​របស់​ទេវតាដែល​បាន​បង្ហាញ​ខ្លួន​ឲ្យ​គាត់ឃើញនៅក្នុងគុម្ពបន្លា​នោះ។ 36លោកម្នាក់​នេះ​ហើយ​ដែល​បាន​នាំពួកគេចេញ​ដោយ​បាន​ធ្វើ​ការ​អស្ចារ្យនិងទីសំគាល់នានានៅស្រុកអេស៊ីព្ទនៅសមុទ្រក្រហមនិងនៅទីរហោឋាន​អស់រយៈ​ពេល​សែសិបឆ្នាំ 37លោកម៉ូសេនេះហើយដែល​បាន​និយាយ​ទៅ​កូនចៅអ៊ីស្រាអែលថាព្រះជាម្ចាស់​នឹង​តាំងអ្នកនាំព្រះបន្ទូលម្នាក់ដូច​ជា​ខ្ញុំដែរពីក្នុងចំណោមបងប្អូន​របស់​អ្នករាល់គ្នា​សម្រាប់​អ្នករាល់គ្នា 38លោកម៉ូសេ​នេះហើយដែល​បាន​នៅក្នុងចំណោមពួកអ្នកនៅទីរហោឋានជាមួយដូនតា​របស់​យើងនិងទេវតាដែល​បាន​ថ្លែងព្រះបន្ទូល​ដល់​គាត់នៅលើភ្នំស៊ីណាយ​ហើយ​គាត់​បាន​ទទួលព្រះបន្ទូល​ដ៏​មានជីវិតមកប្រគល់ឲ្យយើងរាល់គ្នា 39ដូនតារបស់​យើងមិនព្រមស្ដាប់បង្គាប់គាត់ទេផ្ទុយទៅវិញ​ពួកគេ​បាន​ច្រាន​គាត់​ចោលហើយក្នុងចិត្ដ​របស់​ពួកគេ​នឹកចង់​ត្រលប់​ទៅ​ស្រុក​អេស៊ីព្ទវិញ 40ដោយនិយាយ​ទៅ​លោក​អើរ៉ុនថា​ចូរ​ឆ្លាក់​រូប​ព្រះ​ឲ្យ​យើង​ជា​ព្រះ​ដែលនាំមុខយើងដ្បិតលោកម៉ូសេដែល​បាន​នាំយើង​ចេញ​ពីស្រុកអេស៊ីព្ទមកនោះ​យើង​មិន​ដឹង​ថា​មាន​អ្វីកើតឡើង​ដល់​គាត់ទេ 41នៅពេលនោះ​គេ​ក៏​ធ្វើ​រូប​កូនគោ​មួយហើយថ្វាយយញ្ញបូជាដល់រូបនោះទាំង​នាំគ្នា​អរសប្បាយនឹងស្នាដៃ​របស់​ពួកគេ 42ដូច្នេះព្រះជាម្ចាស់ក៏បែរ​ព្រះភក្ដ្រ​ចេញ​ពី​ពួកគេ​ហើយ​បាន​ប្រគល់ពួកគេ​ឲ្យ​ទៅ​បម្រើពលបរិវារ​នៅ​លើ​មេឃដូច​មាន​សេចក្ដីចែង​ទុក​ក្នុងគម្ពីរអ្នកនាំព្រះបន្ទូលថាពូជពង្សអ៊ីស្រាអែល​អើយ! ​រយៈ​ពេល​សែសិបឆ្នាំនៅទីរហោឋាន​នោះ​តើ​អ្នករាល់គ្នា​បាន​យកសត្វតង្វាយនិងយញ្ញបូជា​មក​ថ្វាយ​ដល់​យើង​ដែរ​ឬ​ទេ? 43អ្នករាល់គ្នាបែរជា​សែនរោងម៉ូឡុកនិងផ្កាយរេមផាន់​ជា​ព្រះ​របស់​អ្នករាល់គ្នា​គឺ​ជា​រូបព្រះដែល​អ្នករាល់គ្នា​បាន​ធ្វើ​សម្រាប់​ថ្វាយបង្គំដូច្នេះ​យើង​នឹង​បញ្ជូនអ្នករាល់គ្នា​ទៅ​ឯនាយ​ស្រុក​បាប៊ីឡូន 44ដូនតារបស់​យើងមានរោងនៃ​សេចក្ដី​បន្ទាល់នៅទីរហោឋាន​គឺ​ដូចដែល​ព្រះអង្គ​បាន​បង្គាប់លោកម៉ូសេ​ឲ្យ​ធ្វើតាមគំរូដែល​គាត់​បាន​ឃើញ 45ដូនតារបស់​យើងក៏ទទួលរោងនោះ​តៗ​គ្នា​តាម​ជំនាន់​ព្រមទាំង​បាន​នាំ​យក​ទៅជាមួយ​លោក​យ៉ូស្វេនៅគ្រាកាន់កាប់ទឹកដីរបស់​សាសន៍​ដទៃដែលព្រះជាម្ចាស់​បាន​បណ្ដេញ​ពួកគេ​ចេញពីមុខដូនតា​របស់​យើងរហូតដល់ជំនាន់​ស្ដេច​ដាវីឌ 46ដែលបាន​ជាទី​គាប់ព្រះហឫទ័យនៅ​ចំពោះ​ព្រះភក្ដ្រ​របស់​ព្រះជាម្ចាស់ហើយ​ស្ដេច​បាន​សុំសង់ដំណាក់​សម្រាប់​ព្រះ​នៃ​ពូជពង្ស​របស់​លោក​យ៉ាកុប 47ប៉ុន្ដែជា​ស្ដេច​សាឡូម៉ូនទេតើ​ដែល​បាន​សង់ដំណាក់​ថ្វាយ​ព្រះជាម្ចាស់ 48ទោះជាយ៉ាងណា​ក៏ដោយ​ព្រះ​ដ៏​ខ្ពស់បំផុតមិនគង់នៅក្នុង​កន្លែង​ដែល​សង់ឡើង​ដោយ​ដៃ​មនុស្សទេដូចដែលអ្នកនាំព្រះបន្ទូល​បាន​ថ្លែង​ទុក​ថា 49ស្ថានសួគ៌ជា​បល្ល័ង្ក​របស់​យើងផែនដី​ជា​កំណល់ជើង​របស់​យើង។ ​ព្រះអម្ចាស់​បាន​មានបន្ទូលថា​តើ​អ្នករាល់គ្នា​នឹង​សង់ដំណាក់បែបណា​សម្រាប់​យើង? ​តើ​កន្លែងសម្រាក​របស់​យើង​ជា​កន្លែង​យ៉ាងដូចម្ដេច? 50តើមិន​មែន​ដៃ​របស់​យើងទេ​ឬ​ដែល​បាន​បង្កើតរបស់​ទាំង​អស់នេះ? 51ឱអ្នករាល់គ្នា​ជា​មនុស្ស​ចចេសនិង​ជាអ្នក​មាន​ចិត្ដ​មាន​ត្រចៀក​មិន​កាត់ស្បែកអើយ! ​អ្នករាល់គ្នាប្រឆាំង​ព្រះ​វិញ្ញាណបរិសុទ្ធជានិច្ចដូចជាដូនតា​របស់​អ្នករាល់គ្នាដែរ 52តើមាន​អ្នកនាំព្រះបន្ទូលណាម្នាក់ដែលដូនតា​របស់​អ្នករាល់គ្នាមិន​បាន​បៀតបៀន​ដែរ​ទេ? ​ពួកគេ​បាន​សម្លាប់​អស់​អ្នកដែល​បាន​ប្រកាសទុកមុនអំពីការ​យាង​មក​របស់​ព្រះ​ដ៏សុចរិត​ហើយ​ឥឡូវនេះអ្នករាល់គ្នាក្លាយ​ទៅ​ជា​អ្នក​ក្បត់និង​ជា​អ្នក​សម្លាប់​ព្រះអង្គ​ទៀត 53គឺអ្នករាល់គ្នាហើយ​ជា​អ្នក​ដែល​បាន​ទទួលក្រឹត្យវិន័យតាមការរៀបចំ​របស់​ពួក​ទេវតាប៉ុន្ដែ​អ្នករាល់គ្នា​មិន​បាន​ធ្វើតាមសោះ»។ 54ពេលពួកគេ​​សេចក្ដី​ទាំងនេះហើយក៏ខឹងជាខ្លាំងនៅក្នុងចិត្ដហើយសង្កៀតធ្មេញដាក់លោកស្ទេផាន 55ពេលនោះលោក​ស្ទេផាន​បានពេញ​ដោយ​ព្រះ​វិញ្ញាណបរិសុទ្ធ​ក៏​សម្លឹងមើលទៅ​លើ​មេឃ​ហើយ​បាន​ឃើញសិរីរុងរឿង​របស់​ព្រះជាម្ចាស់និង​ព្រះ​យេស៊ូ​ដែល​កំពុង​ឈរនៅ​ខាង​ស្ដាំព្រះជាម្ចាស់ 56ដូច្នេះគាត់​ក៏​និយាយថា៖ ​«មើល៍​ខ្ញុំ​ឃើញមេឃបើកចំហហើយកូនមនុស្សឈរនៅ​ខាង​ស្ដាំព្រះជាម្ចាស់ 57ពួកគេក៏សម្រុកមកគាត់​ព្រមៗ​គ្នា​ទាំង​ស្រែក​ដោយ​សំឡេងខ្លាំងៗនិងខ្ទប់ត្រចៀករបស់ពួកគេ​ផង 58ពេលពួកគេ​អូស​គាត់​ចេញទៅ​ដល់​ក្រៅក្រុងហើយ​ពួកគេ​ក៏​គប់​គាត់​នឹងដុំថ្ម​រីឯ​ពួក​សាក្សី​វិញ​បាន​ទុកសម្លៀកបំពាក់​របស់​ពួកគេ​នៅ​ទៀបជើង​របស់​យុវជនម្នាក់ឈ្មោះសុល 59នៅពេលពួកគេ​កំពុង​គប់​លោក​ស្ទេផាននឹងដុំថ្ម​គាត់​ទូលអង្វរ​ព្រះជាម្ចាស់​ថា៖ ​«ឱ​ព្រះអម្ចាស់យេស៊ូអើយ! ​សូម​ទទួល​យក​វិញ្ញាណ​របស់​ខ្ញុំចុះ» 60រួចគាត់​ក៏​លុតជង្គង់ចុះហើយស្រែក​ដោយ​សំឡេងខ្លាំងថា៖ ​«ព្រះអម្ចាស់អើយ! ​សូម​កុំប្រកាន់​នឹង​ពួកគេ​ចំពោះ​បាបនេះអី!» ​កាល​បាន​និយាយដូច្នេះហើយ​គាត់​ក៏​ស្លាប់ទៅ
Copyright information for KhmKCB